រាល់សកម្មភាពរបស់អ្នកសុទ្ធ
តែបានលាទត្រដាងពីអ្វីដែល មានលាក់បង្កប់ទុកក្នុងខ្លួនរបស់អ្នក ដែលពេលនេះយើងលើក
យកពីអត្តន័យតាមសកម្មភាពដេក ដើម្បីបញ្ជាក់ពីលក្ខណៈ ផ្សេងៗរបស់អ្នក ?
១-ដេកផ្ងារសន្ឋឹងដៃជើងៈ ជាមនុស្ស ស្រលាញ់
ឥស្សរភាពចូលចិត្ត នូវអ្វីដែលងាយៗនិងសប្បាយៗ។ ជាអ្នកចំណាយលុយច្រើ នទៅលើរបស់របរ
ដែលស្រស់ស្អាត។ សម្រាប់រឿងអាក្រក់វិញក៏មានដែរ តែមិនច្រើនពេកនោះទេ។
២-ដេកត្បៀតដៃចន្លោះភ្លៅៈ ជាប្រភេទមនុស្ស
ដែរភាគច្រើនជាអ្នកទន់ខ្សោយ ងាយនិងកើតការតូចចិត្ត ហើយថែមទាំងអៀនខ្មាស់ច្រើនទៀតយផង ។
ក្រៅពីនេះចូលចិត្តសន្សំរឿងរ៉ាវ យកមកដេកគិតតែម្នាក់ឯង
មិនចូលចិត្តពិគ្រោះប្តូរយោបល់ជាមួយនរណា ។ លក្ខណៈបែបនេះអាចហៅបានថា
ជាបុគ្គលបង្កបញ្ហាឲ្យខ្លួនឯង ហើយដោះស្រាយដោយខ្លួនឯង។
៣-ដេកផ្អៀងចំកោងដងខ្លួនៈ លោកអ្នកជាមនុស្សឆាប់ កើតការមួម៉ៅបំផុតហើយ
ក៏ជាអ្នកដែលសំកុករង់ចាំ ឱកាសសងសឹកវិញឲ្យទាល់ តែបានក្រោយពីបានខឹងនរណា ម្នាក់ហើយនោះ។
មធ្យោបាយដែលល្អអ្នកគួរ តែហ្វឹកហាត់ធ្វើជាមនុស្សចេះ បញ្ចេញនូវអារម្មណ៍កុំឲ្យ
កើតតប់ប្រមល់ទើបជាការប្រសើរ។
៤-ដេកផ្អៀងកើយដៃៈ អ្នកគឺជាមនុស្សដែលគួរឲ្យ
ស្រលាញ់បំផុតព្រោះអ្នក មានអារម្មណ៍ស្រស់ថ្លា មានសន្តានចិត្តល្អ
និងមានមេត្តារហូតក្លាយទៅ ជាបុគ្គដែលគួរឲ្យស្រលាញ់រាប់
អានជាទីបំផុតពីបណ្តាលមិត្តភក្តិ។ ក៏ប៉ុន្តែអ្វីដែលនៅខ្វះខាតនោះ
គឺខ្វះការជឿជាក់លើខ្លួនឯង បន្តិចតែប៉ុណ្ណោះ។
៥-ដេកផ្ងារស្រាក់ដៃកើយ នៅត្រង់កញ្ចឹងកៈ
ជាមនុស្សមានភាពឆ្លាតវៀងវៃបំផុត ហើយក៏ជាអ្នកស្រលាញ់ ការសិក្សារៀនសូត្រពីវត្តុផ្សេងៗ
ព្រមទាំងមានចិត្តអាណិត ស្រលាញ់ក្រុមគ្រួសារទៀតផង ។ប្រសិនបើនិយាយពីរឿងស្នេហា
វិញអ្នកពូកែជ្រើសរើសបំផុត ប្រសិនបើ បន្ឋូរបន្ថយការជ្រើសរើស បន្តិចនោះពិតជាឆាប់ទទួល
បានដៃគូមកជជែកកែ អផ្សុកបានយ៉ាងប្រាកដ។
៦- ដេកផ្ងារបញ្ឆរជង្គង់ៈ សម្រាប់អ្នកដែលមានទម្លាប់
ដេកបញ្ឆរជង្កង់នោះអាចបញ្ចក់ថាជា ប្រភេទមនុស្សដែលចូល
ចិត្តទាញយករឿងចាស់ៗមកគិតតែម្នាក់ឯង។ លក្ខណៈបែបនេះ ក៏ព្រោះថាអ្នកកំពុងតែខ្វះនូវ
ការកក់ក្តៅក៏ថាបាន។ សរុបរួមមកអ្នកគឺមនុស្សដែលមាន ស្រមោលអតីតកប់ចូល
យ៉ាងជ្រៅនៅក្នុងបេះដូង។
៧- ដេកផ្ងារហើយខ្វែងជើងគងលើគ្នាៈ ជាមនុស្សដែលមានការ
ឈ្លក់វង្វេងលើខ្លួនឯងបំផុត ហើយមិនចូលចិត្តភាព ប្រែក្រឡាស់ទៀតផង។
អ្នកស្រលាញ់ភាពសន្តោស ប្រណីមានភាពអត់ធន់យ៉ាងពិសេស ហើយក៏ហាក់ដូចជា
មិនសូវចូលរួមក្នុងសង្គមទៀតផង។
៨- ដេកផ្អៀងធម្មតាៈ អ្នកគឺជាមនុស្សមាន ការជឿជាក់លើស សមត្ថភាពខ្លួនឯង
ខ្ពស់បំផុតជាអ្នកឧស្សាហ៍ ព្យាយាមគិតគូររឿងការងារ។ លើសពីនេះទៅទៀត
ក៏ជាមនុស្សសំបូរល្បិចកល ដែលអាចធ្វើឲ្យនរណាក៏លង់ស្នេហ៍បាន
ដោយងាយទៀតផង ។
ដោយងាយទៀតផង ។
៩- ដេកផ្កាប់មុខៈ សម្រាប់អ្នកដែល ដេកផ្កាប់មុខវិញជា
ប្រភេទមនុស្សដែលពូកែ ខាងទ្រឹស្តីបំផុត ហើយអ្វីដែលមិនល្អនោះ គឺអ្នកគឺមនុស្សអាត្មានិយម។ចំណុចដែលសំខាន់អ្នកមិន
ចេះនៅស្ងៀមមួយកន្លែងទៀតផង៕
No comments:
Post a Comment